Cambodia's Agriculture គឺជា blog មួយដែលចែករំលែកចំណេះដឹងផ្នែកខាងកសិកម្ម និង គំនិតថ្មីៗ
Tuesday, April 21, 2015
វិធីដើម្បីដាំខ្ទឹមបារាំងឲ្យបានមើមច្រើន
ជាទូទៅកសិករយើងដាំខ្ទឹមបារាំងទទួលបានមើមតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។ ប៉ុន្តែនៅពេលនេះ ខ្ញុំមានបទពិសោធន៍ ប្លែកមួយដែលអាចដាំខ្ទឹមបារាំងឲ្យទទួលបានមើមច្រើន ។ បទពិសោធន៍នេះទទួលបានពីកសិករវៀតណាមម្នាក់ ដែលមានឈ្មោះ ថា គ្ហន គាត់រស់នៅប្រទេសវៀតណាម សង្កាត់លេខ ៤ ខេត្តដាឡាត់ មកបង្ហាញជូនដូចខាងក្រោម :

១. អំពីពូជ
ខ្ទឹមបារាំងជាដំណាំដែលពិបាករក្សាទុកពូជណាស់ សូម្បីតែលោកពូជ គ្ហន
ដែលធ្លាប់មានបទពិសោធន៍ក្នុងការដាំ និង
រក្សាពូជជាច្រើនឆ្នាំក៏មិនអាចរក្សាទុកពូជបានល្អដែរ ។
ពូជដែលគាត់បានដាំនេះគឺទិញមកពីប្រទេសតៃវ៉ាន់ ។
ពូជនេះធន់នឹងតំបន់
ដាំដុះរបស់គាត់ដែលជាតំបន់ត្រជាក់ ។
២. អំពីបច្ចេកទេសដាំ
លោកពូបានប្រាប់ឲ្យដឹងពីបច្ចេកទេសដាំដើម្បីឲ្យ
បានទទួលផលខ្ពស់ថាក្នុងការដាំខ្ទឹមបារាំងគឺគាត់បានយកគ្រាប់ដែល
ទិញពីតៃវ៉ាន់នោះមកសាបនៅលើថ្នាល ។ បន្ទាប់មក
ទើបដកកូនយកទៅស្ទូងនៅលើរង ។ ក្នុងពេលនេះមើមដែលទទួលបានពីការ
ដាំដោយគ្រាប់ផ្ទាល់បានតែមួយទេក្នុងមួយដើម ។ ការដាំនៅលើកទី
២គឺគាត់យកមើមដែលបានដាំពីគ្រាប់យកទៅដាំបន្តពេលនោះ
ក្នុង ១ ដើម ទទួលបានពី ៣ ទៅ ៥ មើម ។ តាមបទពិសោធន៍របស់គាត់កន្លងមក
ការដាំលើកទី ២ នេះប្រសិនបើយើងយកមើម
តូចមកដាំក៏ទទួលបានមើមតែ ១ ដែរក្នុងមួយដើម ។
តែបើយើងយកមើមធំបន្តិចបានមើមពី ២ ទៅ ៣ ក្នុងមួយដើមតែបើយើងយក
មើមធំមែនទែនមកដាំទទួលបានមើមទី ៤ ទៅ ៥ ក្នុងមួយដើម ។
នៅពេលដែលយើងយកមើមដែលប្រមូលបានពីលើកទី ២មកដាំ
នៅលើកទី ៣ ទៀតវានឹងក្លាយ ហើយក្នុងមួយដើមទទួលបានមើម ១ ដដែល
(ទិន្នផលដូចនៅពេលដាំដោយគ្រាប់ដំបូង) ។
មើមដែលបានទទួលពីការដាំដោយគ្រាប់ត្រូវ
រក្សាទុកពូជ ហើយរៀបដាក់នៅក្នុងបន្ទប់ ឬរោង ដែលមានធ្នើរ
(នៅលើធ្នើរទី ២ ឬទី ៣)
ដើម្បីកុំឲ្យសំណើមពីដីជះមកធ្វើឲ្យឫសដុះខូចគុណភាពមើម ។
ក្រោយពីដាំល្ហុងបានពី ១០ ទៅ ១៥ ថ្ងៃមក គាត់ចាប់ដាំសាលាដ៍ប៉ិ នៅលើរងដែលមានចន្លោះគុម្ព ១ តឹក ។
សរុបមក ដើម្បីដាំខ្ទឹមបារាំងឲ្យបានទិន្នផលខ្ពស់ ត្រូវយកចិត្ត
ទុកដាក់នូវចំណុចមួយចំនួនដូចខាងក្រោម :
- មើមដែលបានដាំពីគ្រាប់ផ្ទាល់ដំបូង បើយើងចង់ទុកធ្វើពូជបន្ត ត្រូវជ្រើសរើសតែមើមធំៗ និងល្អគ្មានការបំផ្លាញពី សត្វល្អិត ជំងឺ ទើបទទួលបានផលច្រើន
- រក្សាទុកមើមដាំបន្តនៅលើកទី ២ ត្រូវរក្សាទុកក្នុងរោង លើធ្នើរឲ្យខ្ពស់ផុតពីដី (ធ្នើរទី ២ ឬទី ៣) ដើម្បីកុំឲ្យសំណើម ដីជះ មកធ្វើឲ្យដុះឫសខូចគុណភាពមើម
- កុំយកមើមដែលបានមកពីការដាំលើកទីពីរមកដាំបន្តទៀត ព្រោះការដាំលើកទី ៣ វានឹងក្លាយហើយមើមដែលទទួល បានតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។
ដូចនេះ
បងប្អូនកសិករដែលប្រកបមុខរបរដាំខ្ទឹមបារាំង
សូមសាកល្បងនូវបទពិសោធន៍ខាងលើនេះកុំបីខាន ៕
បច្ចេកទេសក្នុងការយកទៀបមកផលិតជាថ្នាំសម្រាប់ការពារសត្វល្អិត
1. សមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្លឹកទៀប មានផ្ទុកនូវសមាសធាតុ Alkaloids រីឯគ្រាប់ទៀបមានផ្ទុកសមាសធាតុឈ្មោះថា Acetogenins ដែលបង្អាក់សកម្មភាព ក្នុងការផលិតថាមពលរបស់សត្វល្អិត។
2. ផ្នែកប្រើប្រាស់
- ផ្លែខ្ចី
- គ្រាប់
- ស្លឹក
- ឫស
- ផ្លែខ្ចី
- គ្រាប់
- ស្លឹក
- ឫស
3. វិធីផ្សំ និង វិធីប្រើប្រាស់
3.1.ថ្នាំផ្សំពីស្លឹកទៀប÷
- ហាន់ស្លឹកទៀបស្រស់ ទម្ងន់កន្លះ (០.៥) គីឡូក្រាម
- ស្ងោរស្លឹកទៀបជាមួយទឹក ២ លីត្រ រួចរម្ងាស់ឲ្យនៅសល់ត្រឹមតែកន្លះលីត្រ
- ច្រោះល្បាយចម្រាញ់យកទឹកមេថ្នាំ
- លាយទឹកមេថ្នាំ ជាមួយទឹកចំណុះ ១០-១៥ លីត្រ រួចស្រោច ឬ បាញ់លើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។
3.2..ថ្នាំផ្សំពីគ្រាប់ទៀប÷
- យកគ្រាប់ទៀបទម្ងន់ ៥០០ ក្រាម (០.៥ គីឡូក្រាម) មកកិន ឬ បុកឲ្យម៉ដ្ដ
- យកគ្រាប់ទៀបម៉ដ្ដខាងលើ លាយជាមួយទឹក ២០ លីត្រ រួចរក្សាទុក ១-២ ថ្ងៃ
- យកទឹកថ្នាំខាងលើ បាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

4. ប្រសិទ្ធភាពលើសត្វល្អិត
- ចៃ
- កណ្ដូប
- មមាចត្នោត
- មមាចខៀវ
- អណ្ដើកមាស
- ចៃ
- កណ្ដូប
- មមាចត្នោត
- មមាចខៀវ
- អណ្ដើកមាស
Subscribe to:
Posts (Atom)